មុននេះបន្តិច នៅក្នុងទំព័រហ្វេសប៊ុករបស់ អ្នកនាង លាប ត្រូវជាភរិយា នាយក្រឹម បានបង្ហោះពីរឿងដ៏រន្ធត់ចិត្តថា នាយក្តឹប បានទទួលមរណភាពហេីយ។
ដំណឹងនេះ បានធ្វេីឲ្យមហាជនមានការរំជួលចិត្តយ៉ាងខ្លាំង ខណៈគ្រប់គ្នា នៅតែនឹក ភាពកំប្លុកកំប្លែងរបស់លោក នៅលេីឆាក ហេីយក៏ធ្វេីឲ្យគ្រប់គ្នា សប្បាយរីករាយព្រោះតែលោកដែរ។
គួរបញ្ជាក់ផងដែរថា នាយក្តឹប បានប្រឡូកក្នុងវិស័យសិល្បះយូរឆ្នាំណាស់មកហេីយ និងទទួលបានភាពល្បីល្បាញខ្លាំងអំឡុងពេលនោះ ប៉ុន្តែមួយរយៈចុងក្រោយ រូបលោក បានធ្លាក់ខ្លួនឈឺ ធ្វេីឲ្យលោក បានដកឃ្លាឆ្ងាយពីកក្រុមកំប្លែង។ អ្វីដែលស្លុតចិត្ត នាថ្ងៃនេះ ក៏ត្រូវបានក្រុមសាច់ញាតិ និងបណ្តាមិត្តក្រុមកំប្លែង បានបង្ហោះថា រូបលោកបានស្លាប់ទៅហេីយ៕