រឿងទ្រព្យសម្បត្តិមិនទាន់ដោះស្រាយចេញផងអតីតស្វាមី លី ម៉ារីណា មានបំណងចង់ប្តឹងយក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្រើនខែមកនេះ លី ម៉ារីណា នៅតែដេកមិនលក់បកមិនល្ហើយព្រោះរឿងលោក សាត ចាន់ថន ដែលជាអតីតស្វាមី មិនព្រមយកទ្រព្យសម្បត្តិមកប្រគល់ឱ្យខ្លួនវិញទេ ទាំងនាងកំពុងជួបទុក្ខលំបាកក្នុងជីវិត។ មិនតែប៉ុណ្ណោះលោក សាត ចាន់ថន ថែមទាំងមានបំណងប្តឹងផ្តល់ទាមទារយកកូនប្រុស ពីនាង ទៀត រហូតធ្វើឱ្យនាងមានការព្រួយបារម្ភជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់ ក្បោះក្បាយ ក្នុងកម្មវិធីជួបជុំមួយកាលពីប៉ុន្មានថ្ងៃមុនអ្នកនាង លី ម៉ារីណា មើលទៅទឹកមុខ មិនសូវជាស្រស់ស្រាយប៉ុន្មានទេ។ នាងបានប្រាប់ថា ជីវិតនាងពេលនេះមិនមានក្តីសុខនោះទេ ដោយសារតែរឿង អតីតស្វាមី មិនព្រមយកទ្រព្យសម្បត្តិមកប្រគល់ឱ្យនាងវិញ សព្វថ្ងៃនាងត្រូវប្រឹងធ្វើការងារផង និងឡាយលក់ឥវ៉ាន់តាមអនឡាញផង ដើម្បីបានប្រាក់កាសមកចិញ្ចឹមជីវិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនិងការត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួន លី ម៉ារីណា ក៏បានបង្ហើបប្រាប់ផងដែរ លោក សាត ចាន់ថន ដែលជាអតីតស្វាមីរបស់នាង មានបំណងប្តឹងផ្តល់ទាមទារសិទ្ធក្នុងការចិញ្ចឹមកូនប្រុស តែទោះជាយ៉ាងនេះក្តី នាងមិនព្រមឱ្យលោក សាត ចាន់ថន បានសម្រេចដូចបំណងនោះទេ មិនថាប្តឹងដល់ទីណា នាងមិនព្រមឱ្យកូនប្រុសជាទីស្រឡាញ់ទៅអតីតស្វាមីខ្លួនជាដាច់ខាត នាងនឹងស៊ូក្តីដល់ទីបញ្ចប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លី ម៉ារីណា បានបន្ថែមទៀតថា រឿងទ្រព្យសម្បត្តិ មិនទាន់យកមកប្រគល់ឱ្យនាងវិញផង នៅមានមុខ ច់ងប្តឹងយកកូនទៅចិញ្ចឹមទៀត ពិតជាគួរឱ្យអស់សំណើចណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជារឿងរ៉ាវទ្រព្យសម្បត្តិដែលអតីតស្វាមី លី ម៉ារីណា បានយកទៅបាត់នោះ នៅពុំទាន់ដោះស្រាយចប់ តែ លី ម៉ារីណា មិនមានបំណងដាក់ពាក្យបណ្តឹងដើម្បីប្តឹងផ្តល់អតីតស្វាមីខ្លួននោះទេ នាងនៅតែរងចាំ និងសង្ឃឹមថា ថ្ងៃណាមួយលោក សាត ចាន់ថន និងយកទ្រព្យសម្បត្តិមកឱ្យខ្លួនវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា ចាប់តាំងពីប្រកាសលែងលះគ្នាជាមួយស្វាមីមក លី ម៉ារីណា បានទទួលការងារសិល្បៈឡើងវិញហើយ មិនថាការងារសម្តែងនោះជួបនូវការលំបាកបែបណា នាងទទួលថតទាំងអស់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ៕ ប្រភព៖ Kbors Kbay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *