បុរសម្នាក់ដែលជំនាញចាប់សត្វពស់ និងសត្វផ្សេងៗទៀតដើម្បីយកទៅសង្គ្រោះ បានធ្វើការឡើងចាប់សត្វពស់ថ្លាន់មួយក្បាលនៅលើដើមឈើដ៏ធំ។
ខណៈពេលដែលកំពុងតែឡើងចាប់សត្វពស់កំណាចមួយក្បាលនោះ ក៏មានប្រជាពលរដ្ឋជាច្រើនរូបបានចោមរោមមើលយ៉ាងច្រើនផងដែរ។
កំពុងតែឈរមើលមិនទាន់បានប៉ុន្មានផង ស្រាប់តែបុរសជំនាញចាប់ពស់ទាញកន្ត្រាក់សត្វពស់នោះទម្លាក់មកក្រោមធ្វើអោយអ្នកស្រុកភ័យរត់ជាន់ជើងគ្នា។
គួរបញ្ជាក់ថា បុរសនោះមានឈ្មោះថា «Muraliwale Hausla មកពី Jaunpur រដ្ឋ Uttar Pradesh ។ ខ្ញុំកំពុងជួយសង្គ្រោះសត្វជាច្រើនតាំងពីឆ្នាំ 2000។ ហើយយើងចង់ផ្ញើសារនៅក្នុងសង្គមរបស់យើងដើម្បីជួយសង្គ្រោះជីវិតសត្វ។ ខ្ញុំក៏ជួយសង្គ្រោះសត្វព្រៃ ពស់ e.t.c. ខ្ញុំចូលចិត្តធ្វើកិច្ចការសង្គម និងជួយជនក្រីក្រ»៕