លោក ប្រាយុទ្ធ អំពាវនាវរឿង «គុនខ្មែរ» និង «ម៉ឺយថៃ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឱ្យបញ្ចប់ការឈ្លោះប្រកែកគ្នាដែលគ្មានន័យ ជុំវិញថាតើកីឡាប្រដាល់ប្រពៃណីគួរត្រូវបានគេហៅថា Muay Thai ឬ Kun Khmer ក្រោយពេលដែល កម្ពុជា នឹងប្រើប្រាស់ពាក្យ «គុនខ្មែរ ឬ Kun Khmer» ជំនួសពាក្យកីឡា Muay ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅអគារ Santi Maitree នៃវិមានរដ្ឋាភិបាល ដែលក្រសួងវប្បធម៌កំពុងរៀបចំដើម្បីផ្សព្វផ្សាយជាសាធារណៈនូវទិវា Muay Thai ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជម្លោះឈ្មោះកីឡាប្រដាល់បានផ្ទុះឡើងនៅពេលដែលកម្ពុជាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ខាងមុខនេះបានប្តូរឈ្មោះមកប្រដាល់គុនខ្មែរដោយលើកហេតុផលថាក្បាច់គុនមានប្រភពចេញពីវប្បធម៌ខ្មែរ និងត្រូវបានគេស្គាល់កាន់តែច្បាស់នៅជុំវិញពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Charoen Wattanasin អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃបាននិយាយថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនបានទទួលស្គាល់ពាក្យគុនខ្មែរទេ សមាគមប្រដាល់ថៃមិនបញ្ជូនអ្នកប្រដាល់ថៃទៅប្រកួតទេ។ ទោះជាយ៉ាងណាភាគីកម្ពុជាមិនព្រមចុះថយទេ ដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា បានរាយការណ៍ថាប្រទេសម្ចាស់ផ្ទះមានសិទ្ធិផ្លាស់ប្តូរឈ្មោះទៅជាគុនខ្មែរ។ លោកថា កម្ពុជានឹងសងសឹកដោយមិនបញ្ជូនអ្នកប្រដាល់ទៅប្រទេសថៃនៅពេលដែលថៃធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតឆ្នាំ២០២៥ ហើយពេលដែលកីឡាប្រដាល់នេះនឹងត្រូវហៅថា Muay Thai។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម BANGKOK POST លោក Prayut បាននិយាយថា «Muay Thai ជាផ្នែកមួយនៃវប្បធម៌ថៃយូរមកហើយ ហើយយើងមានមោទនភាពចំពោះវា។ ប៉ុន្តែវាមិនចាំបាច់សម្រាប់ពួកយើងដើម្បីឈ្លោះជាមួយនរណាម្នាក់នោះទេ។ គ្មាននរណាម្នាក់អាចដកហូតអ្វីដែលជារបស់យើងបានឡើយ។ វាមិនគួរក្លាយជាជម្លោះទេ ចូរយើងបញ្ចប់ការឈ្លោះប្រកែកគ្នា»។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា មានការប្រកែកគ្នាអំពីឈ្មោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកបានមានប្រសាសន៍ថា «ការធ្វើបែបនោះគឺគ្មានន័យទេ»៕ ប្រភព៖ KhmerPress

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *