វីដេអូបា.ក់ភ្នំស្ដែងៗ នៅប្រេស៊ីល ស្លា.ប់មនុស្សរហូតទៅដល់…(មានវីដេអូ)

យ៉ាងហោចណាស់មនុស្ស 7 នាក់បានស្លា.ប់ បន្ទាប់ពីផ្នែកមួយនៃច្រាំងថ្មរបស់ភ្នំចោទបានបាក់ទៅលើទូកកម្សាន្តនៅលើបឹងស្ថិតក្នុងប្រទេសប្រេស៊ីល ចំណែក 3នាក់ផ្សេងទៀតកំពុងបាត់ខ្លួន និង 32 នាក់បានរងរបួស បន្ទាប់ពីឧបទ្ទវហេតុនៅភាគអាគ្នេយ៍នៃប្រទេសនេះ។

តាមការសង្កេតមើលវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិត បង្ហាញពីពេលដែលថ្មបំបែកចេញពីមុខច្រាំងថ្មចោទ ខណៈនោះក៏ត្រូវបានអ្នកក្បែរនោះព្យាយាមស្រែកប្រាប់ដល់ទូកខាងក្រោមផងដែរ ប៉ុន្តែយ៉ាងហោចណាស់មានទូកមួយបានលិច ហើយទូកផ្សេងទៀតបានរត់គេចខ្លួន។

មន្ត្រីពន្លត់អគ្គីភ័យក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា ការដួលរលំនៅម៉ោង 11:00 ម៉ោងក្នុងស្រុក (14:00 GMT) បន្ទាប់ពីភ្លៀងជាច្រើនថ្ងៃនៅក្នុងរដ្ឋ Minas Gerais ដែលបានធ្វើឱ្យច្រាំងថ្មចោទងាយនឹងដួលរលំ។

អនុសេនីយ៍ឯក Pedro Aihara បានប្រាប់អ្នកយកព័ត៌មានថា នាវាចំនួនបីត្រូវបានបុកដោយការធ្លាក់ថ្ម។ ក្នុងចំណោមអ្នករបួសទាំង៣២នាក់ មាន៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកមុជទឹក និងឧទ្ធម្ភាគចក្រកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត៕ អត្ថបទ៖ Khmer-Inside

Leave a Reply

Your email address will not be published. Required fields are marked *