យ៉ាងហោចណាស់មនុស្ស 7 នាក់បានស្លា.ប់ បន្ទាប់ពីផ្នែកមួយនៃច្រាំងថ្មរបស់ភ្នំចោទបានបា.ក់ទៅលើទូកកម្សាន្តនៅលើបឹងស្ថិតក្នុងប្រទេសប្រេស៊ីល ចំណែក 3នាក់ផ្សេងទៀតកំពុងបា.ត់ខ្លួន និង 32 នាក់បានរ.ងរបួ.ស បន្ទាប់ពីឧ.បទ្ទវហេ.តុនៅភាគអាគ្នេយ៍នៃប្រទេសនេះ។
តាមការសង្កេតមើលវីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិត បង្ហាញពីពេលដែលថ្មបំបែកចេញពីមុខច្រាំងថ្មចោទ ខណៈនោះក៏ត្រូវបានអ្នកក្បែរនោះព្យាយាមស្រែកប្រាប់ដល់ទូកខាងក្រោមផងដែរ ប៉ុន្តែយ៉ាងហោចណាស់មានទូកមួយបានលិច ហើយទូកផ្សេងទៀតបានរត់គេចខ្លួន។
មន្ត្រីពន្លត់អគ្គីភ័យក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានថា ការដួលរលំនៅម៉ោង 11:00 ម៉ោងក្នុងស្រុក (14:00 GMT) បន្ទាប់ពីភ្លៀងជាច្រើនថ្ងៃនៅក្នុងរដ្ឋ Minas Gerais ដែលបានធ្វើឱ្យច្រាំងថ្មចោទងាយនឹងដួ.លរលំ។
អនុសេនីយ៍ឯក Pedro Aihara បានប្រាប់អ្នកយកព័ត៌មានថា នាវាចំនួនបីត្រូវបានបុកដោយការធ្លា.ក់ថ្ម។ ក្នុងចំណោមអ្នករបួសទាំង៣២នាក់ មាន៩នាក់កំពុងសម្រាកព្យាបា.លនៅមន្ទីរពេទ្យ ហើយអ្នកមុជទឹក និងឧទ្ធម្ភាគចក្រកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត៕ អត្ថបទ៖ Fan-Dara