កាលពីឆ្នាំ ១៩៧០ សហភាពសូវៀត បានធ្វើការជីករូងដ៏ជ្រៅបំផុតមួយក្នុងភពផែនដី ដែកពួកគេបានដាក់ឈ្មោះឱ្យថា «ទ្វារទៅកាន់នរក»។
មានទីតាំងស្ថិតនៅឧបទ្វីប Kola គម្រោងនៃការជីករូងមួយនេះ នៅតែបន្តធ្វើឡើងរហូតជាង ២០ ឆ្នាំ រហូតដល់ឆ្នាំ ១៩៩២ នៅពេលដែលសង្គ្រាមត្រជាក់បានបញ្ចប់ និង សហភាពសូវៀតបានដួលរលំ។ យ៉ាងណាមិញ ខណៈរូងដ៏ជ្រៅមួយនេះ បច្ចុប្បន្នត្រូវបានគេបោះបង់ចោល អ្នកវិទ្យាសាស្ត្រក៏បានកត់សម្គាល់នៅការរុករកឃើញដែលមិនអាចកាត់ថ្លៃបាន ដែលពួកគេអាចប្រមូលបានទិន្នន័យពីភូគព្ភសាស្ត្រ និង ប្រវត្តិសាស្ត្រនៃភពផែនដីនេះ។
តាមរបាយការណ៍ អ្នកវិទ្យាសាស្ត្របានរុករកឃើញប្រភេទរ៉ែដ៏មានតម្លៃជាច្រើនដូចជា នីកែល ទង់ដែង និង សូម្បីតែរ៉ែមាស អមជាមួយនឹងផូស៊ីលនៃអតិសុខុមប្រាណ (ភាវៈរស់តូចៗមើលនឹងភ្នែកមិនឃើញ) ចំនួន ១៤ ប្រភេទផងដែរ។
ដោយឡែក រូងដែលមានជម្រៅជាង ១២ គីឡូម៉ែត្រនេះដែរ ក៏បានក្លាយជាទីតាំងដ៏អាថ៌កំបាំង និង ពោរពេញដោយអបិយជំនឿមួយ ដែលមហាជនជាច្រើនឥឡូវនេះ ចាត់ទុកជា ទ្វារចុះទៅកាន់ឋាននរក ដ៏ពិតប្រាកដ។ ជុំវិញការរុករកស្រាវជ្រាវថ្មី អ្នកវិទ្យាសាស្ត្របានទម្លាក់ក្បាលមៃក្រូហ្វូនចុះទៅក្នុងប្រហោងនៃរូងដ៏ជ្រៅមួយនោះ ដែលអ្វីដែលពួកគេទទួលបានវិញនោះ គឺជាសំឡេងដ៏គួរឱ្យព្រឺសម្បុរបំផុតមួយដ៏នឹកស្មានមិនដល់។
សំឡេងដែលថតបាន មុនមៃក្រូហ្វូនត្រូវរលាយដោយកម្ដៅក្នុងផែនដីនោះ គឺស្ដាប់ទៅប្រៀបបីដូចជាសម្រែកនៃមនុស្សពោរពេញដោយការឈឺចាប់ ដូចដែលត្រូវគេធ្វើទារុណកម្មក្នុងនរកដូច្នោះដែរ។