(វីដេអូ) រញ្ជួយដីភ័យស្លន់ពេក បុរសម្នាក់ចាប់កញ្ឆក់កូនក្មេង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាធ្វើឱ្យភ្ញាក់ផ្អើលមែនទែន នូវការសង្រ្គោះក្មេងរបស់បុរសម្នាក់ ក្នុងគ្រោះរញ្ជួយដី ដោយការទាញជើងក្រឡាប់ទីងតូង ព្រោះតែភាពស្លន់ស្លោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងខេត្ត Guangdong ប្រទេសចិន ដែលបានប្រទះការរញ្ជួយដី កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ។ បើតាមវីដេអូបានបង្ហាញឱ្យឃើញថា មានក្មេងតូចម្នាក់ កំពុងតែអង្គុយចុចទូរសព្ទលេងនៅលើសាឡុងតែម្នាក់ឯង ស្រាប់តែមានបុរសម្នាក់ រត់មកតាំងៗរួចក៏បានកញ្ឆក់ជើងគេទាញក្រឡាប់ចុះក្រោម រួចអូសទៅខាងក្រៅយ៉ាងប្រញាប់ សឹងមើលមិនទាន់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានបានបន្តទៀតថា ក្មេងម្នាក់នោះ គឺជាកូនរបស់បុគ្គលិកក្នុងហាងបុរសខាងលើ ហើយដោយសារតែការញ្ជួយដី ទើបបុរសរូបនេះ បានរត់ចេញមកក្រៅ ហើយក៏បានឃើញក្មេងតូចអង្គុយតែម្នាក់ឯង ក៏ឆ្លៀតកញ្ឆក់ទៅជាមួយ ព្រោះតែខ្លាចមានគ្រោះថ្នាក់។ យ៉ាងណាមិញ ឪពុកម្តាយរបស់ក្មេងខាងលើ ពិតជាអរគុណដល់បុរសរូបនេះខ្លាំងណាស់ ដែលជួយសង្រ្គោះជីវិតកូនរបស់ខ្លួន។ ចំណែកមហាជននៅតាមបណ្តាញសង្គមវិញ ម្នាក់ៗក៏សរសើរនូវទឹកចិត្តបុរសខាងលើនេះ មិនចាញ់គ្នានោះដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *