សម្តេចតេជោ ហ៑ុនសែន បញ្ជាក់មូលហេតុនៃការផ្អាកពិធីបុណ្យអុំទូក(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងថ្មីមួយជូនជនរួមជាតិ បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” ការផ្អាកព្រះរាជពិធីនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកា ដូចការវិភាគរបស់ជនមួយចំនួននោះទេ គឺយើងមានលទ្ធភាពដើម្បីចំណាយទៅលើពិធីបុណ្យអុំទូក ប្រសិនបើត្រូវរៀបចំ ប៉ុន្តែខ្ញុំព្រះករុណា សូមបញ្ជាក់ថា ហេតុអ្វី បានជាខ្ញុំព្រះករុណា សម្រេចចិត្តធ្វើការលុបចោល នៅបុណ្យអុំទូកក្នុងឆ្នាំនេះ។ ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា មានមូលហេតុពីរដែលនាំឱ្យសម្តេចសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ទី១​.ដោយសារបញ្ហាជំងឺកូវីដ១៩មិនទាន់បញ្ចប់ទេ យើងបានលុបចោលបុណ្យអុំទូកនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយឆ្នាំនេះយើងនៅតែបន្តលុបបុណ្យអុំទូក នៅឆ្នាំ២០២២ ជាបន្តទៀត ដោយសារបញ្ហាកង្វល់ធំរបស់យើង មិនចង់ឱ្យមានការប្រមូលផ្ដុំគ្នាច្រើន សម្រាប់ទីក្រុងភ្នំពេញនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូលហេតុទី២ គឺជាមូលហេតុកាន់តែសំខាន់ ដោយសារតែថ្ងៃបុណ្យអុំទូកគឺចំថ្ងៃទី០៧ ទី០៨ និងទី០៩ ហើយជាចំនុចមួយដែលយើងត្រូវដឹងថា តាមការគ្រោងរៀបចំរបស់យើង គឺយើងត្រូវប្រជុំអាស៊ាន ចាប់ផ្ដើមនៅថ្ងៃទី១០ ខែវិច្ឆិកា ហើយនៅក្នុងថ្ងៃទី១០-១១-១២ -១៣ គឺជាការប្រជុំដ៏ធំនៅក្នុងទីក្រុងភ្នំពេញ ដែលមានប្រមុខរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធយ៉ាងច្រើននៅទីក្រុងភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ ” ចាប់ពីថ្ងៃទី០៧ គឺមានការបំពេញទស្សនកិច្ចជាផ្លូវការពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី០៨ មានទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិន និងថ្ងៃទី០៩ មានទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពិន នេះមិនទាន់គិតទៅដល់ ដែលយើងត្រូវប្រារព្ធពិធីបុណ្យជាតិ ដោយព្រះមហាក្សត្រព្រះអង្គយាងដុតទានជ័យ នៅវិមានឯករាជ្យផង សម្រាប់ខ្ញុំជានាយករដ្ឋមន្រ្តីគឺមិនអាចទាន់លៃលកពេលវេលា ដើម្បីគ្រប់គ្រងជាមួយនឹងសភាពការ បុណ្យអុំទូកដែលមាន មនុស្សដ៏ច្រើនក្នុងពេលវេលាដែលយើងត្រូវការពារសន្តិសុខ សម្រាប់ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងដៃគូរអាស៊ាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលត្រូវមកប្រជុំនៅក្នុងទីក្រុងភ្នំពេញនោះទេ ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *