មានការភ្ញាក់ផ្អើល អាណិតសោកសង្រេង និងស៊ែរចែករំលែកជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈទទួលដំណឹងថា លោក លឹម ឈូករ័ត្ន អតីតបេក្ខភាព Masterchef Khmer បានទទួលមរណភាព។
បើយោងតាមហ្វេសប៊ុកឈ្មោះ កូន ខ្លាតូច បានបង្ហោះរូបភាពភ្ជាប់នឹងសំណេរយ៉ាងដូច្នេះថា «#នេះជាសារមួយផ្តាំផ្ញេីរអ្នកចូលចិត្តផឹកគ្រឿងកំប៉ុងផ្អែមលេីសកំរិតផងដែរ សូមប្រយត្ន័សុខភាពផង RiP
ជៀសបានជៀសទៅ ហូបគ្រឿងកំប៉ុងផ្អែមៗ ! លឹម ឈូករ័ត្ន ជាសមាជិក Masterchef Khmer រដូវកាលទី២ បានបាត់បង់ជីវិតហើយ ដោយជម្ងឺឡើងជាតិស្ករ ពីមុនគាត់ក៏ធ្លាប់ឈឺដែរ ស្រកអស់ 20គឺឡូម្ដងហើយ លើកនេះអង្គុយធ្វើការសុខៗ ស្រាប់តែសន្លប់ ដឹកមកពេញជោរី ជួយមិនបាន ឥលូវសពដឹកទៅស្រុកធ្វើបុណ្យ នៅខេត្តឧត្តមានជ័យ»៕