ស្គាល់ហើយ…! ម្ចាស់ឡានស៊េរីទំនើបស្លាកលេខ កម្ពុជា Boss ជិះផ្អើលស្រុកថៃ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនលើបណ្តាញសង្គមអនឡាញនាំគ្នាចែកចាយរូបភាព រថយន្តតម្លៃ៤លានដុល្លារនេះ ភ្លាមៗនិងដាក់ជាសំនួរ ថា រថយន្តទំនើប Bugatti Chiron sport 110 ANS ជាពិសេសបំពាក់ស្លាកលេខកម្ពុជា «កម្ពុជា-BOSS» តើអ្នកណាជាម្ចាស់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្តទំនើប Bugatti Chiron sport 110 ANS បំពាក់ស្លាកលេខកម្ពុជា «កម្ពុជា-BOSS» បើកបរនៅលើដងផ្លូវក្នុងប្រទេសថៃ ជាប្រភេទរថយន្តទំនើបខ្លាំងផលិតឡើងមានចំនួនកំណត់ មានត្រឹមតែ២០គ្រឿងនៅក្នុងពិភពលោក បានធ្វើអោយផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គមអនឡាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្តទំនើបនេះជារថយន្តកូនប្រុសរបស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីកម្ពុជាដែលជាដន្លងរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងត្រូវជាបងប្រុសបង្កើតរបស់លោកជំទាវ យឹម ឆៃលីន ភរិយាឯកឧត្តមហ៊ុនម៉ានី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានរៀបការនឹងភរិយាជនជាតិថៃ និងជាអ្នកជំនួយលំដាប់អភិជនក្នុងប្រទេសថៃ។ លោកនិងភរិយាជាជនជាតិថៃរស់នៅក្នុងជីវិតជាអភិជនខ្លាំងទាំងបែបបទរស់នៅ និងការនិយមលេងម៉ូតរថយន្ត។ ក្រោយរៀបការនិងភរិយាជនជាតិថៃហើយ លោកបានផ្លាស់ទៅរស់នៅជាប់លាប់នៅទីនោះជាមួយនិងភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះមិនមែនគូស្វាមីភរិយាលំដាប់អភិជនថៃកម្ពុជាគូដំបូងឡើយ សម្រាប់ក្រុមគ្រួសារអភិជនកម្ពុជាដែលផ្សាសាច់ឈាមនិងប្រទេសថៃ។ កាលពីឆ្នាំ២០១៣ នៅ ឯ សណ្ឋាគារ លំដាប់ ផ្កាយ ៥ ផ្លាហ្សា អាតធីនី រ៉ូយ៉ាល់ មេរី ឌៀន ក្នុង ទី ក្រុង បាង កក ប្រទេស ថៃ មាន រៀប ចំ អាពាហ៍ ពិពាហ៍ ដ៏ ឱ ឡា រិកមួយ រវាង កូន ក្រមុំ នាង ឆាយ៉ា ផា វង្ស សាវ៉ាត់ អាយុ ២៩ ឆ្នាំនិង លោក ណាំ លីណាល់ អាយុ ៣២ ឆ្នាំ ជាមន្ដ្រី នៃ ទី ស្ដី ការ គណៈ រដ្ឋ មន្ដ្រី កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រីនាង ឆាយ៉ា ផា វង្ស សាវ៉ាត់ ជាកូនស្រីពៅ ជំទាវ យ៉ាវ វ៉ា ផា វង្ស សាវ៉ាត់ តំណាង រាស្រ្ដ ខេត្ដ ឈៀង ម៉ៃ លោក ស៊ុម ឆាយ វង្ស សាវ៉ាត់ អតីត នាយក រដ្ឋ មន្ដ្រី ថៃ។ ចំណែកកូនប្រុស លោក ណាំ លីណាល់ ជា កូន លោក ជំទាវ អ៊ុន វុន លី ជា ពាណិជ្ជ ករ ល្បី ឈ្មោះ និង លោក ឧកញ៉ា សៀង ណាំ អ្នក តំណាង រាស្រ្ដ មណ្ឌល សៀម រាប ។ ទោះជាខុសជាតិសាសន៍គ្នាក្តីក៏គូស្វាមីខ្មែរថៃទាំងពីរនេះរស់នៅសុខដុមរម្យនានិងគ្នាបន្តមកដល់សព្វថ្ងៃ។ ប្រភព៖ Khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *