រាជធានីភ្នំពេញ៖ ស្ត្រីរងគ្រោះឈ្មោះ សៀង ស្រីអូន អាយុ២២ឆ្នាំ ដោយបានអះអាងថា គ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការធ្វេសប្រហែសបានបូមរំលូតទារកដាច់ទាំងស្បូន និងពោះវៀនតូចមកជាមួយ បណ្ដាលឱ្យរងបួសធ្ងន់។ ពេលនេះស្ត្រីរងគ្រោះនោះ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Chum Sarath នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះ និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ប្អូនស្រី សៀង ស្រីអូន ដែលទៅទទួលសេវាពន្លូតកូន ដោយសារកូនបាត់បង់ជីវិតក្នុងផ្ទៃអាយុ ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ គាត់បានទទួលមរណៈភាព កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ យប់មិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ។ សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ សូមដួងវិញ្ញាណក្ខន្ធរបស់ប្អូនស្រី ទៅកាន់ សុគតិភព » ៕ ប្រភព៖ KhmerNote