ការស្លៀកសម្លៀកបំពាក់ឱ្យបានស្អាតបាត និងមានភាពទាក់ទាញ ពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសនោះគឺមិត្តនារីៗយើងតែម្ដង។
ជាការពិតណាស់ មនុស្សស្រីពេលចេញដើរទៅណាមកណា តែងចង់បានចំណាប់អារម្មណ៍ពីភ្នែកអ្នកផង ដោយតែងឆ្លុះកញ្ចក់ផ្អៀងផ្អង់កាយា ជ្រើសរើសសម្លៀកបំពាក់ណាដែលស្អាត ស័ក្កិសម និងពេញចិត្តទើបហ៊ានចេញក្រៅ។
ដោយឡែក សព្វថ្ងៃនេះគេសង្កេតឃើញថា នារីៗក្មេងវ័យសម័យថ្មីតែងនិយមសម្លៀកបំពាក់បែបស្លុយៗស៊ិ ច ស៊ីខើចខ្លីចេញផ្ចិត តែពួកគេមិនដឹងថា ការតុបតែងខ្លួនជាមួយសម្លៀកបំពាក់បែប Swag សំពត់ក្រោមជង្គង់ជាមួូយអាវដៃវែង ដៃខ្លីខាងក្រោមនេះ ធ្វើអោយបុរសៗស្រលាញ់ពេញចិត្តខ្លាំង និងថ្លៃថ្នូនោះទេ។
ដើម្បីជ្រៀបកាន់តែច្បាស់នោះ Khmer Inside សូមនាំអារម្មណ៍របស់មិត្តនារីៗយើងទៅមើលម៉ូតសម្លៀកបំពាក់ដែលបែបស៊ីវិល័យ ថ្លៃថ្នូទាំងនោះដូចខាងក្រោម៕ អត្ថបទ៖ Fan-Dara