អ្នកទោសម្នាក់នៅប្រទេសបូលីវី បានព្យាយាមគេចចេញពីពន្ធនាគារ Chonchocoro កាលពីដើមខែកុម្ភៈ នេះ ជាមួយល្បិចថ្មីមិនធ្លាប់បានប្រទះ ដោយយករោមចៀមបិទបាំងខ្លួន បន្លំធ្វើជាសត្វចៀម រួចវារលើស្មៅជុំវិញគុក ដើម្បីរកផ្លូវគេចចេញ។
តាមព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ អ្នកយាមគុក បានចាប់អារម្មណ៍ថា បុរសជាជនល្មើស ដែលជាប់ចោទពីបទឃាតកម្ម និង ត្រូវជាប់គុករយៈពេល ១៥ ឆ្នាំរូបនេះ មិនបានឃើញនៅក្នុងបន្ទប់ឃុំនោះឡើយ ទើបអ្នកយាមដើររុករកឃើញកំពុងវារគើមៗលើស្មៅបំរុងរត់គេចសោះ។
រឿងរ៉ាវនៃជនល្មើសរូបនេះ បានធ្វើឱ្យមហាជនជាច្រើន ហួសចិត្តជាខ្លាំង រហូតនាំគ្នាចែកចាយបន្តព្រោងព្រាតលើបណ្ដាញសង្គម៕ ប្រភព៖ ប្រជាប្រិយ