ឡៅ បញ្ញា កំពុងជោគជ័យលើវិថីសិល្បៈស្ទើរមិនគួរឱ្យជឿ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Mister Supranational 2022 ឡៅ បញ្ញា ដែលជាបុរសឯក កម្ពុជាកំពុងតែមានទីផ្សារខ្ពស់លើវិសីល្បៈនាមួយរយៈចុងក្រោយនេះ។ ជាពិសេសគឺបន្ទាប់ពីលោកវិលត្រឡប់ពីការប្រកួតនៅប្រទេស ប៉ូឡូញវិញកាលពីពេលថ្មីៗកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាមិនទទួលបានជយលាភីត្រឡប់មកមាតុភូមិវិញតែ តារាម៉ូដែលខ្ពស់សង្ហារូបនេះបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។ ក្នុងនោះបណ្ដាក្រុមហ៊ុនជាច្រើនក៏បានទាក់ទងលោកជាបន្តបន្ទាប់ថតបង្ហាញផលិតផល និងការងារច្រើនជាច្រើនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែជោកជ័យខ្លាំងបែបនេះហើយទើប ឡៅ បញ្្ា ហាក់ចង់បោះបង់ការងារដែលជាគ្រូបង្ហាត់កីឡាចោល ដើម្បីមកប្រឡូកពេញស៊ុបផ្នែកសិល្បៈនេះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសឯកវ័យ ២៤ឆ្នាំខាងលើ បាននិយាយថាការងារសិល្បៈគឺជាអ្វីដែលលោកស្រលាញ់ និងចូលចិត្តបំផុត ហើយវាក៏ជាក្ដីស្រមៃធំរបស់លោកផងដែរ។ ប្រការបែបនេះហើយទើបលោកចង់បោះបង់អាជីពជាអ្នកបង្ហាត់កីឡាចោល ស្របពេលការងារសិល្បៈកំពុងតែមានទីផ្សារខ្ពស់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរតយៈការងារដ៏មមាញឹកសឹងមិនគួរឱ្យជឿបែបនេះ ឡៅ បញ្ហា បង្ហាញក្ដីរំពឹងខ្ពស់ថា ប្រជាប្រិយភាពរបស់ខ្លួននឹងកើនឡើងបន្ថែមទៀតនាពេលឆាប់ៗខាងមុខ។ ក្នុងនោះលោកក៏ត្រៀមបង្ហាញស្នាដៃជាច្រើនផងដែរក្នុងពេលដ៏ខ្លីខាងមុខដើម្បីឆ្លើយតបតាមការចង់បានរបស់អ្នកគាំទ្ររបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាឆ្នាំនេះលោក ឡៅ បញ្ញា មានវ័យ ២៤ ឆ្នាំហើយ ក្រៅពីពង្រឹងអាជីពសិល្បៈឱ្យរឹងមាំលោកមានបំណងនឹងតាមរកក្តីស្រមៃធំៗជាច្រើនផ្សេងទៀតក្នុងវិស័យនេះ ប៉ុន្តែលោក ឡៅ បញ្ញា នៅពុំទាន់ប្រាប់ថា ក្តីស្រមៃធំរបស់ខ្លួនគឺជាអ្វីនោះទេ លោកថា ចាំក្តីស្រមៃនោះក្លាយជាការពិតហើយ លោកនឹងបង្ហាញ ទស្សនិកជននៅពេលក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឡៅ បញ្ញា ក៏ធ្លាប់លេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ផងដែរកាលពីពេលថ្មីៗនេះតាមរយៈរឿង « ជំពប់សម្តីជំពាក់បេះដូង » ដោយលោកសម្តែងជាគ្រូកីឡា ដែលមានរូបសង្ហា មាននារីជាច្រើនប្រាថ្នាជាគូ រឿងនេះបានធ្វើឱ្យ ឡៅ បញ្ញា កាន់តែលេចមុខខ្លាំងនៅក្នុងពិភពសម្តែង រហូតត្រូវបានផលិតកម្មជាច្រើនហៅលោកថតជាបន្តបន្ទាប់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *