ពុទ្ធោ..! ​ប្រពន្ធប្រកាសរកប្ដី ស្រាប់ធ្លាយដំណឹងដេកឱបស.ពសង្សារ

រឿងពិតមិនមែនការសម្ដែងកុនក្រៅស្រុកទេគឺនៅខ្មែរយើង បាន​បង្ហាញអំពីករណីស្រ្តីម្នាក់​បានបាត់ប្ដីមិនឃើញមកផ្ទះ ខំរូតរះទាញទូរស័ព្ទចាប់ហ្វេសប៊ុក​បង្ហោះសារពឹង​សាធារណជនស្វែងរកប្ដី​ ទាំងក្ដីហាក់បារម្ភមិនធម្មតា ស្រាប់តែ​នៅថ្ងៃនេះផ្ទុះករណី​សម្លាប់ស្រ្តីម្នាក់ដោយបុរសជាគូស្នេហ៍ដេកក្បែរមិនរត់ទៀតផង។ ចំណែកបុរស​ជនសង្ស័យនេះក៏ជាប្ដីស្រ្តីខាងលើ​នោះដែរ។

បុរសរូបនេះមានប្រពន្ធរួចហើយ បានធ្វើសកម្មភាព​សម្លាប់សង្សារខ្លួន ព្រោះតែភ្លើងប្រច័ណ្ឌ និងស៊ូដេក​ក្បែរសពនាងរហូតដល់ទៅ៣ថ្ងៃ មានក្លិនស្អុយរលួយ ទើបផ្អើលដល់អ្នកជិតខាងហៅសមត្ថកិច្ច ទម្លុះទ្វារផ្ទះចូលទៅមើល។

បុរសជាជនសង្ស័យមានឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំទើបនឹងចូលរោងរៀបការ កំឡុងខែឧសភាកន្លងទៅនេះបែរជាបែកគំនិតទៅសម្លាប់សង្សារទៅវិញ ខណៈភរិយាគេងចាំផ្លូវ ខំបង្ហោះសារលើបណ្តាញសង្គម ប្រកាសស្វែងរកប្តី។

ហេតុការណ៍នេះ​កើតឡើងនៅបន្ទប់ជួលមួយ​ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ សពជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។

ជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប(ត្រូវជាសង្សារជនរងគ្រោះ)។

តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការរឹតកបណ្ដាលឱ្យស្លាប់(ក ជនរងគ្រោះមានស្នាម)។ មូលហេតុជនសង្ស័យប្រច័ណ្ឌនឹងជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់យកទៅឃុំខ្លួនបណ្ដោះអាសន្នអធិការនគរបាលក្រុងសៀមរាប។ សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ Brem Media

Leave a Reply

Your email address will not be published. Required fields are marked *