អ្នកស្នេហាកីឡាប្រដាក់ ស្ដាប់ហើយច្បាស់ជាពេញចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ យោងតាមការប្រសាសន៍ របស់ ឯកឧត្តម វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានឆ្លើយតបនឹងសំនួររបស់សារព័ត៌មានក្នុងស្រុក ដោយលើកឡើងថា៖ សហព័ន្ធរបស់ថៃ បានប្រកាសថា នឹងមិនចូលរួម ក្នុងវិញ្ញាសាប្រដាល់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣នេះទេ ដោយសារការប្រើឈ្មោះថា “គុនខ្មែរ” ដែលកម្ពុជាកំណត់យក ចំណែកថៃប្រើ “Muay Thai” ក្នុងករណីនេះឯកឧត្តម វ៉ាត់ ចំរើន ឆ្លើយយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេង៖ “នេះគឺជាការសម្រេចចិត្តរបស់ម្ចាស់ផ្ទះ​ ដែលយើងធ្វើជាម្ចាស់ផ្ទះ យើងត្រូវមានការដាក់ចូលនូវប្រភេទកីឡា អត្តសញ្ញាណជាតិ វប្បធម៌ជាតិរបស់យើង គឺកីឡាគុនខ្មែរ កីឡាគុនល្បុក្កតោ និងកីឡា អុកចត្រង្គ ហើយប្រទេសនីមួយៗ នៅក្នុងអាស៊ាននេះមានសិទ្ធក្នុងការចូលរួម ឬមិនចូលរួម អានឹងគឺជាសិទ្ធរបស់ភាគីអ្នកចូលរួមរបស់យើង។ ក្នុងនោះដែរ យើងក៏បានលើកទឹកចិត្តឱ្យពួកគាត់ចូលរួម ហើយយើងមិនដាក់ពាក្យថា Muay ឬ Muay Thai ទេ ដោយសារតែ ពាក្យនេះគឺជាប់ពាក់ព័ន្ធទៅនឹង ការដែលចុះបញ្ជីរបស់ប្រទេសផ្សេងៗទៀត។ ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមវ៉ាត់ ចំរើន បានបន្តទៀតថា៖ “អ៊ីចឹងយើងយកគុនខ្មែររបស់យើង ដាក់ក្នុងកីឡាប្រពៃណីរបស់យើងវិញ ក៏ព្រោះតែនៅក្នុងនឹង យើងឃើញមានគោលនយោបាយរបស់ អូឡាំពិកអន្តរជាតិ ប្រទេសណាដែលធ្វើជាម្ចាស់ផ្ទះ ប្រទេសនោះគឺអាចដាក់ក្បាច់គុណ ឬក៏កីឡាប្រពៃណីរបស់ខ្លួនបាន ២-៣ប្រភេទកីឡា អាចសុំដាក់បាន ដោយសារតែការសម្រេចចិត្តរបស់ម្ចាស់ផ្ទះ ដើម្បីចូលរួមក្នុងការបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់យើង ហើយនឹងចូលរួមដើម្បីបំពេញនូវការទទួលខុសត្រូវ ក្នុងនាមជាម្ចាស់ផ្ទះរបស់យើង គឺយើងត្រូវធ្វើកិច្ចការនេះ យើងត្រូវតែប្រកាន់នូវគោលជំហរនេះ ហើយការដែលចូលរួម ឬមិនចូលរួមមិនជាបញ្ហាទេ ឱ្យតែចូលរួមចាប់ពី ៤ប្រទេសឡើងទៅ ឥឡូវនេះសូម្បីគុនខ្មែរ ខាងអូឡាំពិកថៃ គេមិនចូលរួម ក៏យើងមានប្រទេសផ្សេងៗ រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឡាវ មីយ៉ាន់ម៉ា បានចូលរួមដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយប្រទេសយើងក៏ប្រកាន់ដែរ យើងមានក្បាច់គុណ ប្រហាក់ប្រហែលគ្នានឹង ប្រសិនជាស៊ីហ្គេមនៅថៃគាត់ដាក់ថា Muay Thai ក៏យើងអត់ចូលរួមដែរ ប៉ុន្តែបើគាត់ដាក់ត្រឹមតែ Muay ទទេ យើងធ្លាប់ចូលរួមហើយ អ៊ីចឹងយើងអាចចូលរួមក្នុងពាក្យថា កីឡា Muay យើងក៏ប្រកាន់ជំហរដូចគ្នា ប៉ុន្តែនេះគ្រាន់ជាការរក្សាជំហរ រក្សានូវប្រពៃណី វប្បធម៌ ក្បាច់គុណរបស់យើងតែប៉ុណ្ណឹងនោះទេ ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *