ឧកញ៉ា ព្រាប សុវត្ថិ អបអរយ៉ាងរំភើបបែបនេះចំពោះ ជី ដេវីត និង ទេព បូព្រឹក្ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញនេះ តារាចម្រៀង ទេព បូព្រឹក្ស បានសម្រាលកូនប្រុសដំបូងប្រកបដោយសុវត្ថិភាពហើយ ដោយលោក ជី ដេវីត បានបង្ហោះរូបភាពស្វាគមន៍ដំណក់ឈាមដំបូងរបស់ខ្លួនភ្ជាប់ជាមួយក្ដីរំភើបចិត្តខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាយាទដំបូងរបស់តារាចម្រៀងប្រុសស្រីមួយគូនេះ មានឈ្មោះថា ទេព បញ្ចវរាប ហៅក្រៅថា Albert មានទម្រង់មុខមាត់គួរឱ្យក្នាញ់ខ្លាំងណាស់។ វត្តមានរបស់អ្នកប្រុសតូចរូបនេះ បានធ្វើឱ្យអ្នកសិល្បៈជាច្រើនបានបង្ហោះរូបភាព និង សារស្វាគមន៍រូបគេមកកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ ចំណែកឯអ្នកគាំទ្ររបស់តារាចម្រៀងប្រុសស្រីមួយគូនេះ ក៏រីករាយជាមួយនឹងសមាជិកថ្មីរូបនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ គេក៏បានឃើញកំពូលតារាចម្រៀងប្រុស ឧកញ៉ា ព្រាប សុវត្ថិ ក៏បានធ្វើការស៊ែររូបភាពលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់លោក បង្ហាញការចូលរួមអបអរសាទរក្នុងនាមជារៀមច្បងចំពោះលោក ជី ដេវីត និង ទេព បូព្រឹក្ស ដែលទទួលបានសមាជិកថ្មីជាកូនប្រុសដំបូងដ៏គួរឱ្យស្រឡាញ់នេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ឧកញ៉ា ព្រាប សុវត្ថិ បានសរសេរភ្ជាប់ជាមួយរូបភាពថា ៖ «អបអរសាទរ ប្អូន ជី ដេវីត និង ប្អូនស្រី ទទួលបានកូនប្រុសដ៏ស្រស់ស្អាតគួរឱ្យស្រឡាញ់ ទេព បញ្ចវរាប ហៅក្រៅ (Albert)»៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *