ឃើញ គង់ ចាន់ស្រីមុំ បែបនេះ ធ្វើអោយអ្នកគាំទ្របារម្ភ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់អ្នកម៉ាក់ហាយសូរ គង់ ចាន់ស្រីមុំ មានការភ្ញាក់ផ្អើល និង បង្ហាញការព្រួយបារម្ភខ្លាំង ក្រោយបានឃើញគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះបង្ហាញរូបភាពស្ដែងពីសកម្មភាពថតកម្មវិធី ទាំងខ្លួនកំពុងមានបញ្ហាសុខភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពកោលខ្យល់ ខណៈកំពុងថតកម្មវិធី 3 FUN ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «ស្នាមសាក់ដែលស្នាដៃកូនៗគេបន្សល់ឱ្យ ម្នាក់ៗឃើញម្តាយឈឺថាចាប់កោសយកៗម៉ង មិនខ្ចីខ្វល់ទោះរវល់ថតក៏ឱ្យសម្រាកសិនដែរពេលនេះ ព្រោះទុកយូរពេក លក្ខណៈខ្យល់ព្យុះហើយ ទើបថតចប់ម៉ោង 1 am ទេលោកអើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈឃើញបែបនេះ ក្រៅពីបង្ហាញក្ដីបារម្ភ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនក៏បានបញ្ចេញមតិស្ងើចសរសើរចំពោះតារាស្រីរូបនេះ ពីទំនួលខុសត្រូវចំពោះការងាររបស់អ្នកនាង ស៊ូធ្វើការទាំងខ្លួនឈឺបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានការបារម្ភ និង សរសើរពីមហាជន តារាស្រីរូបនេះ ក៏បានបង្ហោះសារជាថ្មីរៀបរាប់ថា ៖ «អរគុណគ្រប់គ្នាសម្រាប់ក្តីស្រលាញ់ ការលើកទឹកចិត្ត និង បារម្ភ ខ្ញុំជឿថាទំនួលខុសត្រូវ តួនាទី ការងារដែលទទួលហើយមិនអាចទុកចោលកណ្តាលទី អារម្មណ៍បែបនេះខ្ញុំជឿថាគ្រប់គ្នាក៏ដូចខ្ញុំដែរ ឈឺពិតមិនបានធ្វើពុធ តែទោះឈឺយ៉ាងណាក៏ដោយ ឱ្យតែចូលដល់ការងារខ្ញុំត្រូវពាក់ស្នាមញញឹមដើម្បីទស្សនិកជន និង ជាទំនួលខុសត្រូវ បញ្ចប់ការងារដោយស្នាមញញឹម មកដល់ផ្ទះដេកដួលស្អាត»៕ ប្រភព៖ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *