ជឿថាប្រិយមិត្ត បងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ធ្លាប់បានឃើញការសម្ដែងវីដេអូរឿងកំប្លែងខ្លីៗរបស់អូន យ៉ា រួចមកហើយ ដោយកុមាររូបនេះ អាយុទើបតែ ១៤ ឆ្នាំ តែឆក់បានប្រជាប្រិយភាពខ្លាំង ទទួលការគាំទ្រស្ទើរគ្រប់ទិសទី។
បច្ចុប្បន្ន អូនយ៉ា ជាតារាកំប្លែងមួយរូប ដែលសម្ដែងជាមួយនឹងក្រុមរបស់ ពូណុយ និង តែងតែផលិតជាវីដេអូអប់រំ កំប្លែងខ្លីៗ ឆក់បានការគាំទ្រយ៉ាងខ្លាំង។ អ្វីដែលធ្វើឱ្យមហាជនស្ងើចចំពោះកុមារារូបនេះនោះ គឺអូនយ៉ា ជាក្មេងម្នាក់មានសមត្ថភាពសម្ដែងបានស្ទើរគ្រប់តួអង្គមិនថា ចាស់ ក្មេង ស្រី ប្រុស ឬ ភេទទី ៣ នោះទេ គឺសុទ្ធតែដើរតួស័ក្តិសមទាំងអស់។
ក្នុងនោះ ដោយមើលឃើញពីភាពតស៊ូ និង ទេពកោសល្យដ៏ល្អរបស់កុមារារូបនេះ មានបណ្ដាម្ចាស់ក្រុមហ៊ុន និង តារាសិល្បៈល្បីៗមួយចំនួន តែងតែផ្តល់ឱកាសឱ្យរូបគេបានចូលរួមសម្ដែងជានិច្ច៕ ប្រភព៖ ប្រជាប្រិយ