នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពីស្ថានភាពជំងឺកូវីដ-១៩ រដូវកាន់បិណ្ឌ និងការគ្រប់គ្រងស្ថានភាពកូវីដនៅកម្ពុជា។
នៅក្នុងសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ” នៅថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី២ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ កាលពីឆ្នាំកន្លងទៅរយៈពេលនេះ គឺជារយៈពេលដែលមានជំងឺឆ្លងយ៉ាងកាចសាហាវសម្រាប់កូវីដ-១៩ ដោយពេលនោះយើងកាន់បិណ្ឌត្រឹមតែបិណ្ឌទី១ ទី២ ហើយនឹងផ្នែកខ្លះនៃបិណ្ឌទី៣
ប៉ុន្តែចាប់ពីបិណ្ឌទី៤ទៅ ដើម្បីរក្សាបាននៅជីវិត និងកុំឱ្យមានការរីករាលនៃជំងឺឆ្លងកូវីដ-១៩ សម្តេចក៏បានចេញបទបញ្ជា ដើម្បីរិះរកមធ្យោបាយធ្វើបុណ្យបានផង និងការពារឱ្យបាន កុំឱ្យមានការឆ្លងដោយសារកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ម្សិលមិញនេះ កម្រិតនៃការឆ្លងគឺមានតិចតួច ហើយក៏សង្ឃឹមថា ការឆ្លងក៏នៅកម្រិតតិចតួច បញ្ហាទាំងនេះ ដោយមានក៏រួមគ្នាពីប្រជាជាតិរបស់យើង”។
សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិនិត្យការពារសន្តិសុខឱ្យបានល្អបំផុត សម្រាប់ប្រជាជនដែលទៅធ្វើបុណ្យទាន នៅតាមទីវត្តអារាមនានា ក៏ដូចជាទៅកំសាន្ត នៅកន្លែងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អំពាវនាវចំពោះរថយន្តទាំងឡាយ សូមកុំឱ្យមានការឡើងថ្លៃ នៅក្នុងរយៈពេលនៃការធ្វើបុណ្យ ដើម្បីប្រជាជន មានលទ្ធភាពក្នុងការធ្វើដំណើរ ហើយសូមឱ្យសាលារាជធានីភ្នំពេញ ពិនិត្យលទ្ធភាព
ក្នុងការផ្ដល់ក្នុងការដឹកជញ្ជូនក្នុងថ្ងៃភ្ជុំបិណ្ឌ បញ្ជេញរថយន្តនៅតាមបណ្ដាខេត្ត ដូចដែលយើងបានធ្វើនៅមុនកូវីដ-១៩ បានបន្តិច ដើម្បីកាត់បន្ថយនៃការតម្លើងថ្លៃរបស់រថយន្តឈ្នួលទាំងឡាយ សាលារាជធានីភ្នំពេញនឹងមានលទ្ធភាពក្នុងការធ្វើបែបនេះ ដើម្បីជួយដល់កម្មករ កម្មកានី ជួយដល់ប្រជាជនពលរដ្ឋ ដែលចង់ធ្វើដំណើរទៅតាមមូលដ្ឋាននានា ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពដំណើរ នឹងជៀសវាងបាន ការឡើងថ្លៃរបស់ម្ចាស់រថយន្តឈ្នួល ឬម្ចាស់តាក់ស៊ី ៕ប្រភព៖ Khmernote