Update: អតីតតារាកំប្លែង នាយ កៃដ ដែលជាប្ដីរបស់អតីតារាកំប្លែងជួរមុខ នាង ខ្ញុង បានធូរហេីយស្បើយឡើងវិញបន្តិចហើយ ខណៈប្រភពបានអោយដឹងថា លោកខ្វះកាល់ស្យូម ខ្វះជាតស្ករ និងឡេីងឈា.ម ទើបធ្វើអោយដួលសន្លប់បែបនេះ។
គួរបញ្ជាក់ថា មុននេះលោកកៃដ កំពុងតែឡាយហ្វេសប៊ុកជាមួយភរិយារបស់ខ្លួនសុខៗស្រាប់តែទាញមុខ ទាញមាត់ និយាយលែងចេញ រហូតដួលសន្លប់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្រ ធ្វើអោយមហាជនកំពុងទស្សនាការឡាយនោះ មានការបាររម្មណ៍ និងបានជូនពរយ៉ាងច្រើនផងដែរ៕